រថយន្តហោះដឹកអ្នកដំណើរ
កាលពីថ្ងៃអង្គារក្រុមហ៊ុនអាកាសចរណ៍ Boeing បានបញ្ចប់ការធ្វើតេស្តសាកល្បងដំបូង នៃរថយន្តដឹកអ្នកដំណើរស្វ័យប្រវត្តិរបស់ខ្លួន (PAV) ដែលជារថយន្តអាចហោះហើរបាន នៅឯកន្លែងមួយនៅក្នុងរដ្ឋ Virginia ។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បានឱ្យដឹងថា គំរូដើមដែលមាន ស្លាបស្ព័រ និង ម៉ាសុីនខាងក្រោយ បានបញ្ចប់ការហោះហើរ និង ពិនិត្យលើមុខងារស្វ័យប្រវត្តិ និង ប្រព័ន្ធត្រួតពិនិត្យដី។ បើនិយាយទៅពិភពលោកកុំពុងឈានទៅជិតរថយន្តហោះជាក់ស្តែង។
វីដេអូគំរូរថយន្តហោះ
BREAKING: It’s another first for us. Along with @AuroraFlightSci we’ve successfully tested our passenger air vehicle. We continue our progress towards a safe and sustainable urban mobility ecosystem. #TheFutureIsBuiltHere pic.twitter.com/hwuw4d5jmz
— The Boeing Company (@Boeing) January 23, 2019
រថយន្តហោះស្វ័យប្រវត្តិ (PAV)
PAV ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្រាវជ្រាវស្រាវជ្រាវអាកាសចរណ៍ Aurora Flight Science និង ជាផ្នែកមួយនៃ Boeing NeXt ដែលជាក្រុមហ៊ុនឧបសម្ព័នផ្តោតលើការធ្វើដំណើរ តាមផ្លូវអាកាស។ គម្រោងផ្សេងទៀតរបស់ Boeing NeXt រួមមាន យន្តហោះដឹកទំនិញ គ្មានអ្នកបើកបរ ដែលអាចផ្ទុកទំងន់បានដល់ទៅ 500 ផោន (227 គីឡូក្រាម) ។ រថយន្តហោះ របស់ Boeing មានប្រវែង 9 មែត្រនិង អាចហោះបានចំងាយ 80,5 គីឡូម៉ែត្រ។
អ្វីដែលគួរកត់សំគាល់ វានឹងហោះហើរដោយខ្លួនឯង។ ក្រុមហ៊ុន Boeing បាននិយាយថា ទីបំផុតវានឹងមានសមត្ថភាព អាចការហោះហើរដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ទាំងការហោះឡើង និងការចុះចត។
លោក John Langford អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Aurora បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានមួយថា “ស្វ័យភាពដែលអាចទទួលស្គាល់ជាផ្លូវការ នឹងធ្វើឱ្យភាពអាចទៅរួចនៃការដឹកអ្នកដំណើរលើអាកាសតាមទីប្រជុំជន អោយមានភាព ស្ងៀមស្ងាត់ ស្អាត និង សុវត្ថិភាព” ។
រំញោចដ៏អស្ចារ្យ
ការប្រណាំងប្រជែង ដើប្បីឧ្យរថយន្តហោះ ក្លាយទៅជាចរន្តទំនោថ្មីមួយ គឺទើបតែចាប់ផ្តើមឡើងកំដៅនៅឡើយទេ។ Vahana ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Airbus ដ៏ធំមួយ បានបញ្ចប់ការធ្វើតេស្តសាកល្បង រថយន្តហោះលើកដំបូងរបស់ខ្លួន ពីកាលពីឆ្នាំមុន។ ក្រុមហ៊ុនអាកាសចរណ៍តូចៗមួយចំនួន កំពុងធ្វើការលើម៉ូដែលប្រកួតប្រជែងផងដែរ។
យើងកំពុងខិតជិតកាន់តែជិត ទៅអនាគតដែលមនុស្សម្នាក់ៗ នឹងអាចជិះឡាននៅលើអាកាសបាន។ នៅពេលដែលបច្ចេកវិទ្យាត្រូវបានសាកល្បងឱ្យបានហ្មត់ចត់ អនាគតរបស់វានឹងស្ថិតក្នុងដៃរបស់និយតករសហព័ន្ធ ហើយនិង អ្នកទីផ្សារ ដែលមានភារកិច្ចលក់ការធ្វើដំណើរអនាគតកាលនេះ ទៅឧ្យអតិថិជន។