MIT និយាយថានិងចេញឧបករណ៍ថ្មីអាចប្រើ WI-FI ដើមប្បីសាកថ្មស្មាតហ្វូនរបស់អ្នក

ថាមពល Wifi

ឥឡូវនេះកំុឡុងពេលនេះ សញ្ញាអេឡិចត្រូម៉ាញ៉េតិច​ ប្រហែលជាបាញ់ឆ្វាត់ឆ្វែង ជុំវិញបន្ទប់រវាង​ ទូរស័ព្ទ កំុព្យូទ័រ និង ឧបករណ៍ភ្ជាប់អ៊ិនធឺណេតផ្សេងទៀត។

អ្នកស្រាវជ្រាវកំុពុងស្វែងរកវិធីដើម្បីសាកថ្ម ឧបករណ៍ តូចៗ អាចបត់បាន ឬ ឧបករណ៍វេជ្ជសាស្រ្ត។ រលកសញ្ជាWifi ជាម្រើសល្អឥតខ្ចោះ ក្នុងការបញ្ចូលឋាមពល អរគុណដល់ឧបករណ៍ថ្មី ដែលអាចទាញយករលក Wifi និងបំលែងវាទៅជាអគ្គិសនី ដែលអាចប្រើប្រាស់បាន។

ថាមពលនាពេលអនាគត

បច្ចេកវិទ្យាដើម្បីផលិតឧបករណ៍ទាំងនេះ ឈ្មោះថា rectennas ហើយត្រូវបានរកឃើញពីមុនមកហើយ។ យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Nature បានអោយដឹងថានេះគឺជាលើកទីមួយហើយដែល rectenna ដែលអាចបត់បែនបានអាចបង្កើតបរិមាណថាមពលជាក់ស្តែង។

សំខាន់ជាងនេះទៅទៀត rectennas ថ្មីនេះ គឺជាផលិតផលដំបូង ដែលមានមិនចំណាយថ្លៃ ក្នុងការផលិតខ្នាតធំ និង ជាលើកដំបូង ដែលអាចយកប្រេកង់ សញ្ញា Wifi ដែលមានកម្រិតខ្ពស់ល្មម ដើម្បីផលិតថាមពល អោយឧបករណ៍ដូចជា LEDs ឬ ឧបករណ៍តូចៗ។ នេះបើតាមការអោយដឹង ពីអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានបច្ចេកវិទ្យា ម៉ាសាឈូសេត ដែលបានបង្កើតពួកគេ។

កសាងការបណ្តាញ

ក្រុមអ្នកស្រាវជ្រាវនៅពីក្រោយគម្រោងនេះ គិតថាយុគសម័យ rectenna របស់ពួកគេមានអំណាចកែប្រែសង្គម។

នៅក្នុងសន្និសិទ្ធព័ត៌មានមួយ ដែលចេញផ្សាយដោយសាកលវិទ្យាល័យមួយ លោក Tomas Palacios ជាវិស្វករ MIT និង ជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ ដែលធ្វើការលើគំរោងនេះ បានចោទសួរថា៖ “ចុះបើសិនជាយើង អាចបង្កើតប្រព័ន្ធអេឡិចត្រូនិចថ្មីមួយ ដោយបំពាក់តាមស្ពាន គ្រប់ដណ្តប់តាមផ្លូវថ្នល់ធំៗ ឬក៏ តាមជញ្ជាំងការិយាល័យរបស់យើងហើយនាំយកប្រពន្ធអេឡិចត្រូនិចវ័យឆ្លាតនេះ មកជាប្រយោជន៍សម្រាប់អ្វីៗជំវិញខ្លួនយើង”។ “យើងរកឃើញមធ្យោបាយថ្មីមួយ ដើប្បីផ្តល់ឋាមពលដល់ប្រព័ន្ធអេឡិចត្រូនិចនាពេលអណាគត ដោយប្រមូលផលថាមពល Wi-Fi តាមរបៀបដែលងាយស្រួលបំពាក់ក្នុងតំបន់ធំ ៗ ដើម្បីនាំមកនូវភាពវ័យឆ្លាតទៅគ្រប់ឧបករណ៍នៅជុំវិញខ្លួនយើង”។

Leave a Reply

Your email address will not be published. Required fields are marked *