បាយឆាស៊ូណាមិ​ ដ៏ធំ​បានប្រែក្លាយទៅជាសង្គ្រាម Photoshop

លោក Kanta ដែលជា YouTuber បានបង្កើតខ្សែវីដេអូបញ្ឆោតខ្លីមួយ ដែលបង្ហាញពីរបាយឆាដ៏ធំមួយ ដូចរលក់ស៊ូណាមិ ហើយគាត់អះអាងថាបាយឆាបញ្ឆោតនេះធ្វើអស់តម្លៃប្រហែល 3.938 ដុល្លារ។

ដើប្បីបញ្ឆោត! Kanta ប្រាប់មិត្តភ័ក្ត្រ របស់គាត់ លោក Tommy ថាគាត់នឹងថតវីដេអូមួយ ដែលនិយាយពីការឆាបាយ សម្រាប់ផុសនៅលើយូធូបរបស់គាត់។ Tommy មិនសូវសប្បាយចិត្តទេ មិនត្រឹមតែដោយសារ ថតយឺតរហូតពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែ Kanta នៅតែទទូចឱ្យផលិតវីដេអូបាយឆាដដែល។

ដើប្បីឧ្យ Tommy ភ្ញាក់ផ្អើល ជាមួយនឹងទំហំនៃបាយឆា Kanta ចាប់ផ្តើមឆាជាមួយនឹងខ្ទះដ៏តូចនិងសាមញ្ញ។ លើកទីពីរ, គួរឱ្យភ្ញាក់ផ្អើលបន្តិចបន្ថែមទៀត។ ហើយលើកទីបីគាត់បានប្រើល្បិចមួយ ធ្វើឧ្យTommy គិតថាគាត់ “បង្កើត” បាយឆាស៊ូណាមិដ៏ធំអស្ចារ្យ ដោយយកបាយឆាសិប្បនិម្មិត ដែលធ្វើអស់3.938 ដុល្លារ មកដាក់បញ្ឆោត។

គ្រាន់តែរូប Kanta ឈរថតជាមួយនឹងបាយឆា បង្ហោះលើបណ្តាញសង្គម Twitter ភ្លាម ត្រូវបានគេចែកចាយ នៅលើបណ្តាញសង្គម Twitter យ៉ាងច្រើន​ ហើយសង្គ្រាម Photoshopក៏បានចាប់ផ្តើម។

Leave a Reply

Your email address will not be published. Required fields are marked *