ទូរស័ព្ទម៉ាក XIAOMI បានបញ្ចេញទូរស័ព្ទឆ្លាតវៃ ដែលអាចបត់បានដូចជាធៀបការ

អាចបត់បាន:

ក្រុមហ៊ុនអេឡិចត្រូនិកយក្សចិន Xiaomi បានបញ្ជាក់ថាខ្លួនកំពុងធ្វើការលើស្មាតហ្វូនដែលអាចបត់បែនបាន។

នៅថ្ងៃនេះ ក្នុងខ្លីវីដេអូមួយ ដែលបានបង្ហោះ នៅក្មុងបណ្តាញសង្គមរបស់ចិន Weibo។ សហស្ថាបនិកក្រុមហ៊ុន Xiaomoi លោក Lin Bin បានបង្ហាញពីគំរូស្មាតហ្វូន ជាមួយនឹងអេក្រង់ដ៏អស្ចារ្យ។ នៅក្នុងវីដេអូនេះ លោក Lin បត់អេក្រង់ទាំងសងខាងទៅក្រោយប្រៀបដូចជាបត់ធៀបការ។

មានការគាំទ្រច្រើន

លោកលីនបាននិយាយថា ក្រុមហ៊ុន Xiaomi កំពុងពិចារណាផលិតទូរស័ព្ទនេះ ក្នុងចំនួនដ៏ច្រើន ដោយអាស្រ័យលើរថា តើអតិថិជន ពេញចិត្តទូរស័ព្ទមួយនេះ កំរិតណា។ គាត់ក៏បានស្នើសុំអ្នកប្រើប្រាស់ Weibo ផ្តល់យោបល់ សម្រាប់ការដាក់ឈ្មោះ ទូរស័ព្ទនេះ។

វីដេអូខ្លីបនេះ ក៏បង្ហាញពីលក្ខណៈពិសេសមួយចំនួន របស់ “ទូរស័ព្ទបត់សងខាងដំបូងបង្អស់របស់ពិភពលោក”: ប៊ូតុងបិតបើក ស្ថិតនៅផ្នែកខាងលើ ដែលប្រើប្រាស់ភាគច្រើន គិតថា វានឹងនៅផ្នែកខាងដូចស្មាតហ្វូនធម្មតា ហើយស្គ្រីន រីករួម និង បង្វិលនៅពេលដែលលោក Lin ផ្លាស់ប្តូរចលនាវា។ ។

បើតាមពិសោធន៏មើលទៅមានភាពរលូនល្អ ជាពិសេស នេះគ្រាន់តែជាគំរូមួយប៉ុណ្ណោះ។

និយមកើនឡើង

នៅប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន Xiaomi មិនមែនជាក្រុមហ៊ុនដំបូងគេនោះទេ ដែលបង្ហាញគំរូស្មាតហ្វូនដែលអាចបត់បាន។ នាយកប្រតិបត្តិក្រុមហ៊ុន Samsung បានប្រកាសថា ស្មាតហ្វូន Galaxy ដែលអាចបត់បាន នឹងត្រូវចេញលក់នៅក្នុងពាក់កណ្តាលឆ្នាំ 2019 ។ ក្រុមហ៊ុនអេឡិចត្រូនិកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគឺ Royole បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្មាតហ្វូន FlexPai របស់ខ្លួននៅឯពិព័រណ៍ផលិតផលអេឡិចត្រូនិក Consumer Electronics នៅ Las Vegas កាលពីដើមខែនេះ។

គ្រាន់តែត្រឹមខែមករាប៉ុណ្ណោះ ប៉ុន្តែមើលទៅហាក់ដូចជា ទូរស័ព្ទប្រភេទបទស្គ្រីនបាន គឺជាអនាគតដ៏មានសក្តានុពល សម្រាប់អ្នកប្រើប្រាស់នៅឆ្នាំ 2019 ។ ហើយនោះគឺជាការរំពឹងទុកដ៏គួរឱ្យរំភើប: តើអ្នកណាដែលមិនចង់បានថេប្លេតដែលអាចបត់ចូលទៅក្នុងហោប៉ៅរបស់ពួកគេ?

Leave a Reply

Your email address will not be published. Required fields are marked *