ក្រុមហ៊ុនដែកថែបបានធ្វើជា “ភ្នំលុយ” ដែលមានជាទឹកប្រាក់សរុប 300 លានយ័ន ដើម្បីបង្ហាញពីប្រាក់រង្វាន់បំណាច់ចុងឆ្នាំរបស់បុគ្គលិក

ជាមួយនឹងការប្រារព្ធពិធីបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំចិន) ខិតជិតមកដល់ វាជាពេលវេលាជាថ្មីម្តងទៀត សម្រាប់ក្រុមហ៊ុនចិន ដើម្បីប្រគល់ប្រាក់រង្វាន់ចុងឆ្នាំ ទៅតាមចំនួនដែលអាចធ្វើទៅបាន។

ប្រហែលអ្នកឈ្នះនៅក្នុងឆ្នាំ នេះសម្រាប់ការផ្សព្វផ្សាយដោយខ្លួនឯង គឺរោងចក្រដែកថែបមួយ នៅក្នុងទីក្រុងជាំងស៊ី ក្នុងខេត្តណានឆាង ដែលបានសាងសង់ជាភ្នំលុយ ដែលបង្កើតឡើងពីបាច់លុយសុទ្ធ សរុបចំនួន 300 លានយន់ (44 លានដុល្លារ) ។

បន្ទាប់មកលុយនោះត្រូវបានចែកចាយដល់បុគ្គលិក 5000 នាក់របស់រោងចក្រ ដែលធ្វើឱ្យបុគ្គលិកម្នាក់ៗ ទទួលបានប្រាក់រង្វាន់ជាមធ្យម 60.000 យន់ (8.800 ដុល្លារ) ទ្វេដងដែលពួកគេទទួលបានកាលពីឆ្នាំមុន។ បុគ្គលិកម្នាក់ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា “ប្រាក់រង្វាន់ធំបែបនេះ ខ្ញុំមិនដឹងថាត្រូវចំណាយលុយទាំងអស់នោះ ធ្វើអីខ្លះទេ!” ។

Leave a Reply

Your email address will not be published. Required fields are marked *