ថ្ងៃលាគ្នាជាលើកចុងក្រោយនៃហ្វូងដំរី: ដំរីចំនួន 300ក្បាល បានប្រមូលផ្តុំគ្នា ដើម្បីគោរព ដល់អ្នកដឹកនាំរបស់ពួកគេ ចុងក្រោយ បន្ទាប់ត្រូវបានសំលាប់ដោយគូប្រជែង

ដំរីរាប់រយក្បាល បានទួញសោក ដោយនាំគ្នាមកគោរពលា ជាលើកចុងក្រោយ ចំពោះអ្នកដឹកនាំហ្វូងរបស់ពួកដែលបានស្លាប់។

វីដេអូឃ្លីបដ៏គួរឱ្យស្រងេះស្រងោចមួយ ដែលហ្វូងដំរីយំសោកចំពោះការស្លាប់របស់មេដឹកនាំពួកគេ បានធ្វើឱ្យអ្នកប្រើអ៊ិនធឺរណែតជាច្រើន រំជួលចិត្តយ៉ាងខ្លាំង ដោយសារការយល់ពីអារម្មណ៍ដែលសត្វទាំងនេះមាន។


ដំរីរាប់រយក្បាល បានទួញសោក ដោយនាំគ្នាមកគោរពលា ជាលើកចុងក្រោយ ចំពោះអ្នកដឹកនាំហ្វូងរបស់ពួកដែលបានស្លាប់។

គេមើលឃើញ នៅក្នុងវីដេអូ សត្វដំរីប្រហែល 10 ក្បាល បានប្រមូលផ្តុំគ្នា
មិនឆ្ងាយពីតំបន់អភិរក្ស Kalawewa នៅប្រទេសស្រីលង្កា។

នៅលើច្រាំងនៃបឹងក្បែរ Anuradhapura​ មិនឆ្ងាយពីតំបន់អភិរក្ស Kalawewa នៅប្រទេសស្រីលង្កា មានសាកសព្វសត្វដំរី ដែលត្រូវបានសំលាប់ដោយគូប្រជែង។ ដំរីដែលដេកស្លាប់គឺជាអ្នកដឹកនាំហ្វូងរបស់ពួកគេ។

គេមើលឃើញ នៅក្នុងវីដេអូ សត្វដំរីប្រហែល 10 ក្បាល បានប្រមូលផ្តុំគ្នា ដើម្បីកាន់ទុក្ខមេដឹកនាំ របស់ពួកគេដែលបានស្លាប់ទៅ។ ពួកគេជាច្រើនឈរនៅក្បែរសាកសព ដោយស្ងៀមស្ងាត់។

ដំរីប្រហែល 300 ក្បាលត្រូវបានរាយការណ៍ថា បានប្រមូលផ្តុំនៅក្បែរនោះ ទោះបីជាពួកគេមិនមែនជាសមាជិកក្នុងហ្វូងក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *