ស្ត្រីជាម្តាយ ត្រូវបានចោទប្រកាន់ ក្រោយក្រោយពីកូនតូចធ្លាក់ចេញពីរថយន្តចេញពីរថយន្តដែលកំុពុងបើកបរ ដោយសារតែនាង ‘ធ្វេសប្រហេសរិតបន្តឹងខ្សែក្រវ៉ាត់សុវត្ថិភាព នឹងបិទទ្វាររថយន្តអោយបានត្រឹមត្រូវ’

ស្ត្រីជាម្តាយ ត្រូវបានចោទប្រកាន់ ក្រោយក្រោយពីកូនតូច ធ្លាក់ចេញពីរថយន្តចេញពីរថយន្ត ដែលកំុពុងបើកបរ ដោយសារតែនាង ‘ធ្វេសប្រហេសរិតបន្តឹងខ្សែក្រវ៉ាត់សុវត្ថិភាព នឹងបិទទ្វាររថយន្តអោយបានត្រឹមត្រូវ’




Hassan វ័យ 40 ឆ្នាំត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ និងអំពើហឹង្សា ដល់កុមារ កាលពីថ្ងៃព្រហស្បតិ៍។
ក្មេងស្រីអាយុ 2 ឆ្នាំម្នាក់ បានរមៀលធ្លាក់ចេញពីទ្វារក្រោយ ខាងឆ្វេងនៃឡាននៅពេលដែលម្តាយរបស់នាងបត់ត្រង់ជ្រុងមួយនៅ Mankato, Minnesota កាលពីថ្ងៃចន្ទ។
ហាសសាន់មានលិខិតអនុញ្ញាត្តិ ហើយត្រូវប្រឈមមុខនឹងការជាប់គុកមួយឆ្នាំនិងពិន័យជាប្រាក់ចំនួន 5.000 ដុល្លារ។
នាងគ្រោងនឹងបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី 14 ខែកុម្ភៈ។
ឧបទ្ទវហេតុនេះ ត្រូវបានគេថតបានពីការមេរា លើកតាបឡូឡានមួយ វាបានបង្ហាញថា ក្មេងស្រីបានធ្លាក់ពីលើឡាន ជាមួយនិងកៅអី ប៉ុន្តែក្មេងស្រីនេះមិនបានរងរបួសទេ។
បន្ទាប់មក រថយន្តបានឈប់ នៅភ្លើងចរាចរណ៍ពណ៌បៃតង ទ្វាបិទ ហើយម្តាយបានបើកឡានបន្តទៅមុខទៀត។
20 នាទីក្រោយមក ម្តាយបានវិលត្រឡប់ទៅកន្លែងកើតហេតុ ជាមួយកូនម្នាក់ទៀត នៅពេលនាងដឹងថា កូនស្រីនិងកៅអីឡានរបស់នាង បានបាត់។
តាមរយៈអ្នកបកប្រែម្នាក់ នាងបាននិយាយថា កូនរបស់នាងទំនងអាចបើកទ្វារដោយខ្លួនឯង។
ប៉ូលីសបានរកឃើញថា កៅអីរបស់ក្មេង មិនបានទុកអោយមានសុវត្ថិភាពនៅក្នុងរថយន្តទេ ហើយទ្វារក៏មិនបានបិទអោយស្រួលបួលដែរ។