តោះ! ទៅមើលគំរូរថយន្តចេះដើរ របស់ ក្រុមហ៊ុន Hyundai

រថយន្ត ដែលអាចវាដូចស្រមោច

កាលពីថ្ងៃពុធក្រុមហ៊ុន Hyundai បានចេញផ្សាយរូបភាពនៃ Elevate ជារថយន្តអេឡិចត្រិច ដែលមានជើងសយន្តចំនួនបួន ដែលត្រូវបានរចនាឡើង ដើម្បីអនុញ្ញាតឱ្យរថយន្តដើរឬឡើងលើដីរដុប។

ក្រុមហ៊ុននេះបានសន្យាថា នឹងបង្ហាញពីគំនិតរចនា និងគំរូនៃរថយន្តចេះដើរ នៅថ្ងៃចន្ទនៅពិព័រណ៍ CES 2019។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅសន្និបាតអេឡិកត្រូនិកប្រចាំឆ្នាំ ក្រុមហ៊ុន Hyundai បានចែករំលែកវីដេអូ CGI (ដែលធ្វើក្នុងកំុព្យូទ័រ) របស់ Elevate ដែលអាចឡើងលើថ្មនិងកម្ទេចថ្មដែលមើលទៅពិតជាធនខ្លាំងណាស់។

វាក៏បានបង្ហាញឱ្យឃើញនូវម៉ូដែលរបស់ Elevate ធន់មាំ ខ្នាត1: 8 ដែលធ្វើអោយអ្នករាល់គ្នាខកចិត្ត ព្រោះសង្ឃឹមថា នឹងបានឃើញនូវទំហំពេញលេញ នៃយានយន្តនេះនៅលើឆាក។

យ៉ាងណាក៏ដោយ វីដេអូដែលបង្ហាញពីសមត្ថភាពរបស់រថយន្តរ៉ូបូត មានលក្ខណៈគួរឱ្យចាប់អារម្មណ៍។ រថយន្តនេះ អាចដើរនៅលើកម្រាលឥដ្ឋ ដោយជើងបួនរបស់វា ហើយថែមទាំងអាចឡើងលើទំនើបាន ដោយយឺត ៗ ហើយអាចរក្សាលំនិងតួរថយន្ត បានយ៉ាងមានលំនឹង។

ពេលជាក់ស្តែង

ក្រុមហ៊ុន Hyundai ប្រហែលមិនមាន Elevate ដែលអាចបើកបានទេ ប៉ុន្តែក្រុមហ៊ុនជាមានគំនិតខ្លះអំពីរបៀបដែលអាចអោយរថយន្តនេះមានប្រយោជន៍។

ដូចដែលបានគិតទុកជាមុន កាលពីបានចេញរូបភាពគំរូដំបូង ក្រុមហ៊ុនជឿជាក់ថា Elevate អាចជាប្រយោជន៍នៅក្នុងស្ថានភាពគ្រាអាសន្ន។

“នៅពេលដែលមានរលកយក្សស៊ូណាមិ ឬការរញ្ជួយដី រថយន្ដសង្គ្រោះបច្ចុប្បន្ន អាចត្រឹមតែបញ្ជូនអ្នករុករក ទៅកាន់ជាយៗនៃតំបន់គ្រោះថ្នាក់ប៉ុណ្ណោះ បន្ទាប់មកអ្នកត្រូវដើរដោយថ្មើរជើងដោយខ្លួនអ្នកទៅកាន់ទីជ្រៅ”។ លោក John Suh អនុប្រធានក្រុមហ៊ុន Hyundai បាននិយាយដូច្នេះនៅក្នុងការចេញផ្សាយព័ត៌មានមួយ។ “Elevateអាចបើកទៅកន្លែងកើតហេតុនិងឡើងលើលើកំទេចកំទីបាក់បែក ឬបេតុងដែលបាក់រលំ”។

ក្រុមហ៊ុន Hyundai ក៏ជឿថា​ Elevates នៅថ្ងៃណាមួយអាចផ្តល់សេវាដឹកជញ្ជូនដល់អ្នកដែលមានពិការភាព។

Leave a Reply

Your email address will not be published. Required fields are marked *